ប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 19, 2025

ប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ខេត្តស្វាយរៀង



 ប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ខេត្តស្វាយរៀង


កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង។ហើយ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោក កែវ ចន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ៩៣នាក់។ 

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារបាន មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាគឺដោយសារតែកត្តាសុខសន្តិភាពដែលធ្វើឱ្យប្រទេសយើងមានការរីកចម្រើននេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននូវការវិនិយោគជាច្រើនលើតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសជាច្រើនទៀតនៅក្នុងខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់លោក អ៊ូ សុខឿនប្រធានមន្ទីរការងារ  និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែងបាននឹងកំពុងដំណើរការចំនួន ១១ កន្លែងដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុបចំនួន ១០១៤ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៣៤,៧១១ នាក់ ស្រីចំនួន ៧៧,៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន ១៣២,៦៣៣នាក់ ស្រីចំនួន ៥៩,៧០៦នាក់ បរទេសសរុបចំនួន ២,០៧៨នាក់ ស្រី៩៩០នាក់។ 

អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាពចំនួន ៥ រួមមាន:

១/. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

២/. ការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

៣/. អភិវឌ្ឍន៍មុខរបរនិងការងារ

៤/. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ

៥/. ការពង្រឹងអភិបាលកិច្ចល្អ។












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages